កម្មវិធីសុជីវធម៌ផ្ទាល់ខ្លួន(Autosobriety) គឺជាលទ្ធផលនៃភាពជាដៃគូរវាង UNITAR និងPernod Ricard ជាមួយនឹងមហិច្ឆតាដាក់ឱ្យដំណើរការកម្មវិធីនេះជាសកលតាមរាល់បណ្តាប្រទេស កំណត់អទិភាពកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលបង្កដោយបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។
ក្នុងប្រទេសនីមួយៗដែលអនុវត្តAutosobriety យើងទទួលបានការគាំទ្រ និងការចូលរួមពីស្ថាប័នរដ្ឋាភិបាល ដើម្បីទទួលបានអ្នកចូលរួមដែលជាអ្នកបើកបរឱ្យបានច្រើន។